ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
និស្សិតទាំងអស់មុនចូលសិក្សាថ្នាក់មហាវិទ្យាល័យរបស់ខ្លួនដែលបានជ្រើសរើស ចាំបាច់តម្រូវឱ្យសិក្សាថ្នាក់ឆ្នាំ សិក្សាមូលដ្ឋានរយៈពេលមួយឆ្នាំសិក្សា ដែលមាន២ឆមាស ដោយក្នុង០១ឆមាសត្រូវសិក្សា0៥មុខវិជ្ជា ក្នុងមួយមុខវិជ្ជាត្រូវ សិក្សា៤៥ម៉ោង ស្មើនិង០៣ក្រេឌីត។ មានន័យថា មួយឆ្នាំសិក្សាត្រូវសិក្សា១០មុខវិជ្ជា ដែលស្មើ៣០ក្រេឌីត។ ហើយមុខវិជ្ជា ដែលសិក្សាទាំង១០មុខនេះ គឺជាទុនដ៏សំខាន់ និង ចាំបាច់បំផុតក្នុងការផ្ដល់ចំណេះដឹងផ្នែកជំនាញ និងចិត្ដគំនិតខាងក្នុង សម្រាប់ធ្វើជាថ្នាលក្នុងការពូនចំណេះដឹង ចំណេះធ្វើ និង សីលធម៌ប្រកបដោយមនសិការ និង បញ្ញាញ្ញាណពេលចេញ ប្រកបមុខរបរនៅក្នុងសង្គមការងារ ដែលពោរពេញដោយការប្រកួតប្រជែងខ្ពស់ក្នុងតំបន់។ ជាពិសេស នៅពេលធ្វើសមា- ហរណកម្មពីសមាគមន៍ អាស៊ានមកជាសហគមន៍អាស៊ាននៅឆ្នាំ ២០១៥ ក្នុងពេលខ្លីខាងមុខនេះ។
សូមឱ្យការសិក្សារបស់និស្សិតគ្រប់រូប ទទួលបានជោគជ័យនៅសាកលវិទ្យាល័យ។ ជាពិសេសការសិក្សា នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅរកការចាប់យកជំនាញ នៅឆ្នាំបន្ទាប់ដ៏ត្រឹមត្រូវ និងច្បាស់ លាស់ ដូចជាពាក្យស្លោករបស់សាកលវិទ្យាល័យសរសេរ “ជិវិត ការសិក្សា ការងារ និង អនាគតខ្ញុំកាន់តែភ្លឺស្វាងដោយ សាស្រ្តាអង្គរ” ។